មេបញ្ជាការរងកងអង្គរក្ស៖​ «យើងទាំងអស់គ្នាត្រូវតែ​ការពារ និងប្រឆាំង​ដាច់ខាត ចំពោះអ្នក​ដែលចង់​ធ្វើបដិវត្ត​ពណ៌ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់»

FN ៖ មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានកងអង្គរក្សនាយករដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ឯក ដួង ហេង បានប្រាប់ទៅកម្លាំងអង្គរក្ស និងកងកម្លាំងយោធាថា «ខ្ញុំសូមអំពាវនាវឲ្យអ្នកទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ក្តាប់នូវ​សកម្មភាពផ្សេងៗ ចំពោះអ្នកដែលមានបំណងចង់បំផ្លាញ នូវសុខសន្តិភាព ការអភិវឌ្ឍ ផលប្រយោជន៍ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង ព្រមទាំងក្រុមដែលមានបំណងញុះញង់ និងបង្កអស្ថេរភាព ក្នុងសង្គមដែលបណ្តាលឲ្យរំខានដល់សុខសន្តិភាព ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែការពារដាច់ខាត និងប្រឆាំងដាច់ខាត ចំពោះអ្នកដែលប៉ុនប៉នចង់ធ្វើបដិវត្តពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់យើងឲ្យបានជាដាច់ខាត និងត្រូវស្តាប់បទបញ្ជារប​ស់ប្រមុខរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ​ ឲ្យបានម៉ឺងម៉ាត់»។ ការអំពាវនាវរបស់មេបញ្ជាការរងកងអង្គរក្សខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០១៧នេះ ខណៈលោកឧត្តមសេនីយ៍ បានអញ្ជើញចូលរួម នៅក្នុងវគ្គបណ្តុះបណ្តាលការងារអប់រំចិត្តសាស្រ្តជំនាន់ទី៧ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជការ នៃទីបញ្ជាការដ្ឋានកងអង្គរក្ស និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋន អនុរដ្ឋលេខាធិការក្រសួងការពារ ដែលក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក នួន​ នរិន្ទ មេបញ្ជាការរងអង្គរក្ស … Continue reading មេបញ្ជាការរងកងអង្គរក្ស៖​ «យើងទាំងអស់គ្នាត្រូវតែ​ការពារ និងប្រឆាំង​ដាច់ខាត ចំពោះអ្នក​ដែលចង់​ធ្វើបដិវត្ត​ពណ៌ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់»